(ភ្នំពេញ)៖ លោក Leong Wai Kit អ្នកឆ្លើយឆ្លងព័ត៌មាន Channel News Asia (CNA) ប្រចាំ ប្រទេសមីយ៉ាន់ម៉ា បានសរសេរសារមួយកោតសរសើរចំពោះកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋ មន្រ្តីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរក្នុងសាររបស់ខ្លួន លោក Leong Wai Kit បានរៀបរាប់ដូចតទៅ៖
«ស្វាគមន៍យ៉ាងកក់ក្តៅ និងស្មោះស្ម័គ្រពី CNA សិង្ហបុរី!ខ្ញុំសរសេរនេះដើម្បីថ្លែងអំណរគុណយ៉ា ស្មោះស្ម័គ្រចំពោះអ្នក និងក្រុមការងារដែលបានធ្វើការងារដ៏អស្ចារ្យ ក្នុងការជួយគាំទ្រដល់ប្រព័ន្ធផ្ស ព្វផ្សាយអន្តរជាតិដូចជាខ្លួនខ្ញុំ និងមិត្តរួមការងាររបស់ខ្ញុំ។ តាមពិតមុនពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំក៏ធ្លាប់បានដឹងរួចមកហើយថា កម្ពុជាជាប្រទេស ដ៏រួសរាយរាក់ទាក់ និងទទួលស្វាគមន៍ភ្ញៀវដ៏កក់ក្តៅតាមរយៈក្រុមរបស់អ្នក។
មុនពេលធ្វើដំណើររបស់ខ្ញុំ ខ្ញុំបានទាក់ទងជាមួយ លោក Sles Alfin ដែលមិនត្រឹមតែបានជួយ ក្នុងការរៀបចំការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបយ៉ាងលឿនរហ័យចំពោះសំណួរ យើងខ្ញុំ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ
ពួកយើងទទួលបានការមើលថែរក្សាយ៉ាងល្អ ហើយចំណុចដែលខ្ញុំចាប់ អារម្មណ៍បំផុតនោះគឺ៖
១៖ ការឆ្លើយតបរបស់ក្រុមចំពោះសំណួរ។
២៖ ភាពច្បាស់លាស់
និងការរៀបចំសណ្តាប់ធ្នាប់ដែលបានដាក់ឱ្យដំណើរការប្រព័ន្ធផ្សព្វផ្សាយពី កន្លែងមួយទៅកន្លែងមួយទៀត។
៣៖ សមត្ថភាពគិតដោះស្រាយបញ្ហាយ៉ាងឆាប់រហ័សនៃក្រុមរបស់អ្នក
ក្នុងការដោះស្រាយបញ្ហា ប្រឈម
ដូចជាការចេញប័ណ្ណអនុញ្ញាតចូលផ្នែកប្រព័ន្ធផ្សព្វផ្សាយសារឡើងវិញសម្រាប់ក្រុមខ្ញុំ។
៤៖ ការគិតគូរពីក្រុមរបស់អ្នកបានធានាថា យើងតែងតែដឹង
និងរំលឹកជានិច្ចអំពីព្រឹត្តិការណ៍នានា។
៥៖ ខ្ញុំក៏រំភើបបំផុតដោយបានទំនាក់ទំនងជាមួយលោក Sles Alfin ក្នុងការធានាថា ក្រុមរបស់ខ្ញុំមិន ខកខានអាហារមួយពេលណាទេ។
សំខាន់ជាងនេះទៅទៀតការខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជួយយើងធ្វើការងាររបស់យើងបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃមិត្តភាព និងឯកភាពអាស៊ានដ៏ល្បី ល្បាញតាមរយៈអន្តរកម្មរបស់យើងហើយខ្ញុំទន្ទឹងរង់ចាំការកសាងស្ពានបែបនេះបន្ថែមទៀតតាមរយៈការងារនាពេលអនាគតរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំទន្ទឹងរង់ចាំពេលវេលាដ៏រីករាយ និងកិច្ចសហប្រតិបត្តិការជាមួយអ្នក ក្រុមការងារ និងបងប្អូនជនរួមជាតិរបស់អ្នក។
ដោយក្តីគោរពពី Leong Wai Kit អ្នកឆ្លើយឆ្លងព័ត៌មាន CNA ប្រចាំ Myanmar»៕