ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មចំពោះការលើកឡើងរបស់ឧកញ៉ា គីម ហ៊ាង ដែលនិយាយប៉ះពាល់ ដល់កេរ្ត៍មរតកដូនតាខ្មែរ អង្គរ សៀមរាប


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធយុវ ជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្តែងនូវការប្រតិកម្មចំពោះការលើកឡើង របស់ឧកញ៉ា គីម ហ៊ាង ដែលជាអ្នករកស៉ីក្នុងវិស័យអចលនទ្រព្យ ដែលបាននិយាយមិនសមរម្យប៉ះ ពាល់ ដល់កេរ្ត៍មរតកដូនតាខ្មែរ នៅតំបន់អង្គរខេត្តសៀមរាប។

ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មយ៉ាងខ្លាំងចំពោះរបស់លោក គីម ហ៊ាង យ៉ាងដូច្នេះថា «សិទ្ធិក្នុងការ បញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយស បុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ដែលបាន និង កំពុងបំពេញភារកិច្ច ក្នុងការថែរក្សាកេរ្ត៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិត លោក ដែលត្រូវ។ ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើ ក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើង លើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិ ជាក់ស្តែង»

សូមជម្រាបថា ជុំវិញការលើកឡើងរបស់លោកឧកញ៉ា គីម ហ៊ាង តាមរយៈការ Live Facebook ក្នុងកម្មវិធីជួបជុំមួយ មានការប្រតិកម្មពីសំណាក់បញ្ញាវ័ន្ត ពិសេស ឯកឧត្តម សុខ ទូច ប្រធាន បណ្ឌិតសភាកម្ពុជា ដោយចោទឧកញ៉ា គីម ហ៊ាង ថាជាមនុស្សមិនគិតពីផលប្រយោជន៍ជាតិ និង ដូនតាខ្មែរ ដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ៕