(សេអ៊ូល, កូរ៉េខាងត្បូង)៖ លោក បាន គី មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជា ប្រធានវិទ្យាស្ថានពិភពលោកសម្រាប់កំណើនបៃតង បានបង្ហាញនូវការគាំទ្រចំពោះដំណើរទស្សន កិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយលោក ចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការប្រឹងប្រែងមួយសម្រាប់ដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា។
លោក បាន គី មូន លើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅកន្លែងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា លោក បាន គី មូន បាន ជម្រាបសម្តេចតេជោថា ការដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា គឺជារឿងចាំបាច់មួយ ហើយលោក គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន ដោយបានប្រឹងប្រែងរកយន្តការដោះស្រាយវិបត្តិ នយោបាយរបស់មីយ៉ាន់ម៉ា។
ដោយធ្លាប់បានជាអគ្គលេខាអង្គការសហប្រជាជាតិនោះ លោក បាន គី មូន ចង់ឃើញមានកិច្ច សហការគ្នារវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ានេះ។
បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបរវាងសម្តេចតេជោ និងលោក បាន គី មូន បានបង្ហាញនូវ ក្តីរីករាយចំពោះការបានជជែកពិភាក្សាការងារជាមួយគ្នាជាថ្មី ក៏ដូចជាការបានរួមគ្នាធ្វើសហប្រធាន នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។
លោក បាន គី មូន បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងកាន់តែល្អប្រ សើរ។ សម្តចតេជោ ហ៊ុន សែន បានលើកឡើងថា សហព័ន្ធសន្តិភាពពិភពលោក (UPS) គឺជា អង្គការមួយដែលបានតើតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចប្រឹងប្រែងស្វះស្វែងរកនូវសុខសន្តិភាព។
សម្តេចតេជោបន្តថា អង្គការ UPS មានសមត្ថភាពប្រមូលមេដឹកនាំពិភពលោក និងអតីតមេដឹកនាំ ពិភពលោកមកជួបជុំគ្នានៅទីក្រុងសេអ៊ូល គឺជារឿងដ៏កម្រ។ សម្តេចតេជោ បានស្នើឱ្យមានការរួម គ្នាប្រឹងប្រែងក្នុងការរកសុខសន្តិភាព ជាពិសេសឧបទ្វីបកូរ៉េខាងត្បូង៕