ក្រសួងសុខាភិបាលអោយដឹងថារយះពេល៣៤ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១០៨នាក់ (ករណីនាំចូល ៥នាក់ និងសហគមន៍១០៣នាក់), ជាសះស្បើយ៩០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣៤ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន១០៨នាក់ ក្នុងនោះករណីនាំចូលចំនួន៥នាក់ និងឆ្លងក្នុងសហគមន៍១០៣នាក់, អ្នកជំងឺចំនួន៩០នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៨៨១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,២១២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕