(ភ្នំពេញ)៖ តាមសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ អោយដឹងថា លោក ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។
ការបង្ហាញអំពីកាលបរិច្ឆេទនៃគម្រោងទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ ឱ្យដឹងតាមរយៈប្រសាសន៍ផ្សេងៗ រ បស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ច ប្រជុំនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្តេចជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ កាល ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដែលនឹងធ្វើឡើងមុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីពង្រឹងចំណងទំ នាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ក៏ដូចជាពិភាក្សាលើបញ្ហាផ្សេងៗ។
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូកន្លងទៅ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណសម្តេច តេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយលោករំពឹងថា នឹងអាច ពិភាក្សាដោយផ្ទាល់អំពីទំនាក់ទំនងទ្វេភាគីផង រួមទាំងអាចពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ា។ បើនេះបើយោងតាមការបញ្ជាក់របស់ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕