(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺ អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យយអនុវត្តកម្មវិធី ទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយ សម្រួលបន្ថែមទៀតដល់ធុរជន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំរួចរាល់នូវ កម្មវិធី ទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ (Cambodia Customs Tariff 2022) ដែលសា ធារណជននិងធុរជនពាក់ព័ន្ធអាចប្រើប្រាស់កម្មវិធីនេះសម្រាប់ជាជំនួយដល់ការស្វែងរកចំណាត់ថ្នាក់ទំនិញតាមលេខកូដ មុខទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងគណនាអត្រាពន្ធអាករប៉ាន់ ស្នាមជាដើម៕