រដ្ឋបាលរាជធានីភ្នំពេញ ព្រមានថា បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមិនព្រមអនុវត្ត វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់


 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី ភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលបាន គឺ ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៍ មិនព្រមឲ្យគ្រូពេទ្យយកសំណាកឡើយ ទោះមានបាតុករម្នាក់ ឆ្លងមេរោគកូវីដ១៩ ប្រភេទ អូមីក្រុងក៏ដោយ។ សេចក្តីប្រកាសព័ត៌មានក៏បញ្ជាក់ថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួង សុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញនូវករណ៍វិជ្ជមានកូវីដ-១៩ ប្រភេទអូមី ក្រង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាស្រ្តីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឱ្យ បាតុករទាំងអស់ទៅយកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ (បី) ថ្ងៃ។

«ប៉ុន្តែលោក ជួប ចាន់ណាត តំណាងក្រុមបាតុករបានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅ ទីតាំងប្រមូលផ្តុំធ្វើបាតុកម្មជាក់ស្តែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករំនៅតែរឹងរូស មានះ មិនព្រមសហការឱ្យយកសំណាកទៀត»។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានដដែល។

លើសពីនេះទៀត កាលពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បានអំពាវនាវបន្ថែមទៀតដល់ក្រុម គ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅយកសំណាកនៅទីតាំងដែលបានកំណត់ជូន ស្ថិតនៅ កោះពេជ្រ បន្តទៀត។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេង ទៀត ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្ដុំ ធ្វើបាតុកម្មនេះ គណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយ ត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាល ដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្ត វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតីចូលរួមរបស់ ក្រមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជា ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មីធ្វើយ៉ាងណាកុំឱ្យរាជធានីភ្នំពេញជួបសោកនាដកម្មដូចព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ឡើងវិញ៕