(បាងកក)៖ ការកើនឡើងតម្លៃប្រេងបានប៉ះពាល់ដល់លទ្ធភាពទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសថៃ ដែលរារាំងដល់ឱកាសទាញយកប្រយោជន៍ពីការកើនឡើង តម្រូវ ការធ្វើដំណើរក្នុងស្រុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាតម្លៃទាបនានាមានភាពស្ទាក់ស្ទើរក្នុងការបង្កើនតម្លៃសំបុត្រ ដោយ សារអ្នកធ្វើដំណើរនៅមានភាពរសើបនៅឡើយចំពោះតម្លៃសំបុត្រក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដនេះ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Tassapon Bijleveld ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Asia Aviation ដែលជាម្ចាស់ភាកហ៊ុនភាគច្រើនរបស់ក្រុម ហ៊ុនអាកាសចរណ៍ Thai AirAsia (TAA) ថា អត្រាបំពេញកៅអីអ្នកដំណើរជាមធ្យមក្នុងខែកុម្ភៈ មានពី ៧២-៧៣ភាគរយ ហើយអាចកើនឡើងសន្សឹមៗរហូតដល់ ៨០ភាគរយ ខណៈដែលយុទ្ធនា ការឧបត្ថម្ភសម្រាប់អ្នកដំណើរក្នុងប្រទេសថៃបានចាប់ផ្តើមនៅខែនេះ។
លោក Tassapon បានថ្លែងថា៖ «យើងគួរតែទទួលបានអត្ថប្រយោជន៍ពីកំណើនតម្រូវការ ប៉ុន្តែជា អកុសល តម្លៃប្រេងបានកើនឡើងជាលំដាប់គិតចាប់តាំងពីចុងឆ្នាំមុនមកពីប្រហែល ៦០ដុល្លារក្នុង មួយបារ៉ែលដល់ជាង ៨០ដុល្លារ។ នេះគឺជាការចំណាយប្រតិបត្តិការធំមួយរបស់យើង ដូច្នេះជើង ហោះហើរភាគច្រើនរបស់យើងមិនអាចទទួលបានប្រាក់ចំណេញទេ»។
លោកបន្ថែមថា សន្ទុះវិជ្ជមានក្នុងទីផ្សារក្នុងស្រុកត្រូវបានព្យាករថានឹងបន្តកើតមានក្នុងខែមេសា ដែលមានការព្យាករថា អត្រាបំពេញកៅអីអ្នកដំណើរនឹងមានប្រហែល ៩០% សម្រាប់ពិធីបុណ្យ សង្ក្រានថៃ។ ក្រុមហ៊ុន TAA មានផែនការរក្សាតម្លៃសំបុត្រយន្តហោះនៅដដែលជៀសវាងកើតមាន ផលប៉ះពាល់ណាមួយលើអារម្មណ៍របស់ភ្ញៀវទេសចរ។
ទោះជាយ៉ាងណា លោក Tassapon បានថ្លែងថា បើតម្លៃប្រេងកើនឡើងដល់ ៩០ដុល្លារ ដូចដែល អ្នកជំនាញមួយចំនួនបានទស្សទាយនោះ ការដំឡើងសំបុត្រយន្តហោះមិនអាចជៀសផុតទេ។
យោងតាមទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ(IATA) តម្លៃប្រេងយន្តហោះបានកើន ឡើងដល់ ១០៥,៧ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ៧៧,៨ភាគរយធៀបនឹងឆ្នាំមុន បើគិត ត្រឹមថ្ងៃទី ២៨ ខែមករា។
អ្នកស្រី Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាស ចរណ៍ Thai Lion Air (TLA) បានថ្លែងថា ក្រុមហ៊ុនរបស់អ្នកស្រីនឹងមិនដំឡើងតម្លៃសំបុត្រទេក្នុង អំឡុងតម្លៃប្រេងកើនឡើងនេះ ដោយសារវានឹងប៉ះពាល់ដល់តម្លៃជាមធ្យម ១.២០០បាតកក្នុង មួយជើងហោះហើរ ដែលក្រុមហ៊ុន TLA ចង់រក្សា។
អ្នកស្រីថ្លែងថា ការកើនឡើងអត្រាបំពេញកៅអីអ្នកដំណើរប្រហែលដល់ ៧០ភាគរយ បានបង្ហាញ ឱ្យឃើញពីឱកាសខ្ជះខ្ជាយដោយសារអនុបាតប្រាកចំណេញក្នុងមួយជើងបានរងប៉ះពាល់ដោយសារការកើនឡើងការចំណាយថ្លៃដើម។
យោងតាមកាសែតបាងកកប៉ុស្តិ៍ គឺ លោកស្រី Nuntaporn មានប្រសាសន៍ថា៖ «យើងចង់បានអត្រា បំពេញកៅអីអ្នកដំណើរ ៨០ភាគ រយក្នុងអំឡុងពិធីបុណ្យសង្ក្រានក្នុងខែមេសា។ ការដំឡើងតម្លៃសំបុត្រក្នុងអំឡុងរដូវសម្បូរភ្ញៀវខ្លាំងនេះអាចធ្វើទៅបាន ប៉ុន្តែវានឹងជាការដំឡើង ដោយសារតម្រូវការខ្ពស់ ជាជាងដោយសារការកើនឡើងថ្លៃប្រេង»៕