(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣១ថ្ងៃជាប់គ្នាហើយ ចាប់ពី តាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លង កូវីដថ្មី ប្រភេទអូមីក្រុងចំនួន៦៦នាក់ ក្នុងនោះករណីនាំចូលចំនួន២នាក់ និងឆ្លងក្នុងសហគមន៍ ៦៤នាក់, អ្នកជំងឺចំនួន៩៨នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៥៥០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៩១៨ នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕