ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង ១៥,០០០គីឡូម៉ែត្រ


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ ថា គិតមកទល់បច្ចុប្បន្ននេះ បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេ តុងរួចប្រមាណជាង១៥ ០០០គីឡូម៉ែត្រ និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់ (DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន ទៀត។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដូចនេះនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបសមិទ្ធផលការងារ សាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលបានធ្វើឡើងក្រោមប្រធាន បទ៖ «ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំ នើប» ដោយមានការចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចំនួន៣៣០នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តើមចេញពី យុទ្ធសាស្រ្តឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ទឹកចិត្ត ស្នេហាជាតិមាតុភូមិនិងប្រជាជនដ៏មោះមុត ប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ព្រមជាមួយនូវកិច្ចខិតខំ ប្រឹងប្រែង និងការប្តេជ្ញាដ៏រឹងមាំរបស់រាជរដ្ឋាភិបាលទាំងមូល កម្ពុជាមាន ការអភិវឌ្ឍគ្រប់វិស័យ ពិសេសការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើ សមាហរណកម្ម តភ្ជាប់នៅគ្រប់តំបន់ទូទាំងប្រទេស។

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីទិសដៅការងារបន្ត ដែលរួមមាន៖ ការងារបច្ចេកវិទ្យាព័ត៌មាន និងជំរុញការរៀបចំ បដិវត្តឌីជីថល ក្នុងវិស័យសាធារ ណការ ដឹកជញ្ជូន និងភស្តុភារកម្មការ សហការបង្កើតប្រព័ន្ធTelegram សម្រាប់តាមដាន និង ការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ចរាចរណ៍ ការគ្រប់គ្រងការបើកបរលើសល្បឿនកម្រិត កំណត់ ការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លង ប្រក្រតីភាពថ្មី ការពង្រឹងគុណភាពមន្រ្តីការងារ ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និង ត្រួតពិនិត្យយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត ការជំរុញការប្រើប្រាស់ យានយន្តដើរ ដោយថាមព លអគ្គិសនី ការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញបន្ថែមយុទ្ធនាការផ្សព្វផ្សាយនិង បណ្តុះបណ្តាលនៅតាមមន្ទីររាជធានី-ខេត្តនូវកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រ ជាពលរដ្ឋក្នុងការជួសជុលនិងថែទាំផ្លូវថ្នល់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីទិសដៅការងារពង្រីកបន្ថែមយុទ្ធនាការ រឹតបន្តឹងការពាក់ មួកសុវត្ថិភាព ទិវាជាតិសុវត្ថិភាពចរាចរណ៍ និងទិវាជាតិរំលឹកដល់ជន រងគ្រោះដោយគ្រោះថ្នាក់ ចរាចរណ៍ បន្តជំរុញការគ្រប់គ្រងថែរក្សាដីចំណីថ្នល់ និងរៀបចំការគ្រប់គ្រងដីចំណីថ្នល់តាមប្រព័ន្ធ ព័ត៌មានវិទ្យា ឬកម្មវិធីស្មាតហ្វូន App បន្តចរចា និងជំរុញផ្នែកឯកជនលើការវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញនិងក្រុងព្រះសីហនុ និងតំបន់សំខាន់ផ្សេងទៀត ពិសេសតំបន់ច្រកទ្វារព្រំដែន ដោយផ្អែកលើគោលការណ៍កសាង ប្រតិបត្តិផ្ទេរ (BOT)។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាពផ្លូវឱ្យបានម៉ត់ចត់នៅ ក្នុងឆ្នាំ២០២២នេះ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយ ប្រសិទ្ធភាព បន្តសាងសង់ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការ ឱ្យមានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់ ត្រូវខិតខំផ្ដល់ សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញលើស ទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋា រចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពាន ឱ្យមានគុណភាព ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ៕