ក្រសួងសុខាភិបាល អោយដឹងថា ២៣ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះ អ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៤នាក់ (ករណីនាំចូល៧នាក់ និងសហគមន៍២៧នាក់), ជាសះស្បើយ១៩នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល២៣ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំង ពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ ថ្មី ប្រភេទអូមីក្រុងចំនួន៣៤នាក់ ក្នុងនោះករណីនាំចូលចំនួន៧នាក់ និងឆ្លងក្នុងសហគមន៍២៧នាក់, អ្នកជំងឺចំនួន១៩នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,១៥០នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧,២៨៦នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕