គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៦.៣នាក់ ស្លាប់ជាង ៣១.២ម៉ឺននាក់


 (កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៣៣៨,៦៨១នាក់ហើយ ដែលកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១២,៨៩៨នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាង គេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២២ ៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣០១,១៩៣នាក់ (ស្លាប់ ១៤៤,២៥៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៤៧៥,២៩៣នាក់ (ស្លាប់ ៥៣,៦៦៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៤៤,៩៦៩នាក់ (ស្លាប់ ៣១,៩៣០នាក់)
* ថៃ ឆ្លងចំនួន ២,៣៩៨,៩៤៤នាក់ (ស្លាប់ ២២,០៧៩នាក់)
* វៀតណាម ឆ្លងចំនួន ២,១៨៧,៤៨១នាក់ (ស្លាប់ ៣៧,១៦៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,៥០៣នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣២៧,៦០២នាក់ (ស្លាប់ ៨៥០នាក់)
* ទ្បាវ ឆ្លងចំនួន ១៣១,៤៣២នាក់ (ស្លាប់ ៥៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,១១៦នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,១៤៨នាក់ (ស្លាប់ ៩៨នាក់)៕