(ប៉េកាំង)៖ មន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេស អាស៊ីកណ្តាលចំនួន៥ បានកើនឡើងជិត ១០០ដងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ គិតចាប់ តាំងពីមានការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយទំហំវិនិយោគផ្ទាល់របស់ចិនក្នុងប្រទេស ទាំង៥នេះបានកើនឡើងខ្ពស់ជាង ១៤ប៊ីលានដុល្លារ។ នេះបើយោងតាមកាសែត Global Times របស់ចិន។ កាសែត Global Times បានរាយការណ៍ថា ក្នុងឆ្នាំ១៩៩២ ពាណិជ្ជកម្មរបស់ចិនជា មួយប្រទេសអាស៊ីកណ្តាលទាំងទាំង៥នេះ ដែលរួមមាន កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ី គីស្ថាន អ៊ូសបេគីស្ថាន និងប្រទេសតួកម៉េនីស្ថាន មានទំហំសរុបត្រឹមតែ ៤៦០លានដុល្លារប៉ុណ្ណោះ តែ ៣០ឆ្នាំក្រោយមក ពោលគីក្នុងឆ្នាំ២០២២ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ជាង ៤០ប៊ីលានដុល្លារ ដែលកើតឡើងជិត ១០០ដង។
លោក Wang Wentao មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងដូច្នេះក្នុងអំឡុង វេទិកាសេដ្ឋកិច្ចតាមអ៊ីនធឺណិតដែលរៀបចំឡើងដោយប្រទេសចិន និងប្រទេសអាស៊ីទាំង៥នេះ។
លោកបានកត់សម្គាល់ថា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ចិនបានបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យមានភាពស៊ីជម្រៅជាមួយប្រទេសអាស៊ីកណ្តាល និងថា កម្រិតកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគបាននិងកំពុងរីកចម្រើន ដែលចូលរួមចំណែកដល់កា បង្កើនឧស្សាហកម្ម ការតភ្ជាប់និងលើកកម្ពស់ជីវភាពរស់របស់ប្រជាជនក្នុងប្រទេសអាស៊ីកណ្តាល។
ក្នុងអំឡុងវេទិកានេះ ក្រសួងពាណិជ្ជកម្មចិន និងក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសទាំង៥ បានប្រកាសគំនិតផ្តួចផ្តើមរួមគ្នាមួយស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា រួមទាំងវិស័យពាណិជ្ជកម្ម វិនិយោគ ឌីជីថល និងសេដ្ឋកិច្ចបៃតង។
នេះបើយោងតាមកាសែត Global Timesអោយដឹងទៀតថាប្រទេសទាំង៥នឹងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាមួយចិនស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាតនិងផ្លូវ ដោយជួយអនុវត្ត គម្រោងសហប្រតិបត្តិការបន្ថែមទៀតដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ទាំងអស់។