(ភ្នំពេញ)៖ យោងតាម ឯកឧត្តម បណ្ឌឹត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មាន អោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានអង្គ ការសហព័ន្ធសន្តិភាព សកល អញ្ជើញឲ្យចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ ២០២២ ស្តីពីសន្តិភាព ឧបទ្វីបកូរ៉េ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខាងមុខនេះ ក្នុងប្រទេស កូរ៉េខាងត្បូង។ ជាការឆ្លើយតបនឹងការអញ្ជើញនេះ សម្តេចតេជោ ហ៊ុន សែន បាន ឯកភាពក្នុងការចូលរួមផ្ទាល់ផង ដែរ។ ការអញ្ជើញសម្តេចតេជោ ចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់ នេះ បានធ្វើ ឡើងនៅក្នុង ឱកាសដែលសម្តេចបានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យុងហូ អគ្គនាយក នៃអង្គការសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន គឺជាសហប្រធាននៃគណៈ កម្មការរៀប ចំនៃកិច្ចប្រជុំនេះ ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជា ជាតិ។ ដោយក្នុងជំនួបនេះ លោកបណ្ឌិត យុន យុងហូ បានរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាព នៃការរៀបចំកិច្ចប្រជុំនេះ ដោយលោកលើកឡើងថា នៅពេលនេះគឺអ្វីៗត្រូវបានត្រៀមគ្រប់លក្ខណៈ អស់ហើយ ជាពិសេសកិច្ចប្រជុំនេះ នឹងមានការចូលរួមពីភាគីជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និង ជុំវិញពិភពលោក។ ក្រៅពីនោះទៀត ក៏មានការចូលរួមពីបណ្តាញផ្សព្វផ្សាយប្រមាណ៣៥០០ ស្ថា ប័នផងដែរ។ លោកបណ្ឌិតអគ្គនាយក បានរាយការណ៍ថា កិច្ចប្រជុំនេះនឹងមានការចូលរួមពី តំណាង១៥៧ប្រទេស ដែលមានស្ថានទូតប្រចាំនៅកូរ៉េជើង និងកូរ៉េខាងត្បូង ហើយប្រជាជនជា ច្រើននៅជុំវិញពិភពលោក នឹងចូលរួមតាមប្រព័ន្ធអនឡាញ។ លោកបានស្នើសុំ លោកស្រី ឃួន សុដារី ចូលរួមជាសហប្រធានក្នុងគណៈកម្មការប្រតិបត្តិការ ហើយសម្តេចបានឯកភាពតាមការស្នើ សុំនេះ។ លោកបានរាយការណ៍ជូនសម្តេចអំពីការត្រៀមមេដាយសន្តិភាពសហប្រធានផងដែរ។ លោកបានលើកឡើងថា មានឥស្សរជនជុំវិញពិភពលោកជាង២០ម៉ឺននាក់ នឹងចូលរួមផ្ទាល់ និងតាម អនឡាញ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់មួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ កំពូលសន្តិភាពពិភពលោក ស្តីពីឧបទ្វីបកូរ៉េ។ ក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់អំពីទស្សនទាន របស់អាស៊ាន ស្តីពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្តេចលើកឡើងថា គោលការណ៍៣ចំណុច គួរតែ ត្រូវមាន គឺទី១៖ ត្រូវតែមានគោលដៅគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ ទី២៖ មិនត្រូវប្រឆាំងនឹង ប្រទេសណាមួយ និងទី៣ គឺគាំទ្រដល់មជ្ឈភាពរបស់អាស៊ាន៕