ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះ ពិនិត្យទីតាំងអង្គការអរុណរះកម្ពុជា


ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិ និត្យទីតាំងអង្គការអរុណរះកម្ពុជា ដែលជាជាមណ្ឌលជួយដល់កុមារមានផ្ទុក និងកើតជំងឺអេដស៍ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យអង្គការអរុណរះកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទីតាំងនេះមានសក្តានុពល និងអំណោយផលល្អ អាច ធ្វើជាមណ្ឌលបណ្តុះបណ្តាលយុវជនយើងបាន។ ឯកឧត្តម ក៏បានសន្យាបង្កើតក្រុមការងារពិភាក្សា ជាមួយនាយិកាអង្គការ ដើម្បីយកទីតាំងនេះធ្វើអ្វីបន្តទៀតនៅពេលខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណលោកស្រីនាយិកាអង្គការអរុណរះកម្ពុជា ដែលបានផ្តួច ផ្តើមបើកឱ្យដំណើរការអង្គការជួយដល់កុមារកម្ពុជានៅទីនេះ យើងគួររួមគ្នាដោះស្រាយប្រើប្រាស់ ទីតាំងនេះជួយកុមារមានជំងឺអេដស៍ ហើយបានធ្វើសមាហរណកម្មទៅក្នុងសហគមន៍គ្រប់គ្រងវិញ ហើយទីនេះមិនត្រូវទុកចោលនោះទេ។ ម្ចាស់ជំនួយមិនត្រឹមចង់ជួយកុមារតែប៉ុណ្ណោះទេ គឺជួយដល់ ប្រជាជនកម្ពុជា ហើយផ្តើមចេញពីបេសកកម្មជួយដល់កុមារនៅទីនេះ។ យើងប្រើប្រាស់ទីតាំងនេះជាកន្លែងបណ្តុះបណ្តាលយុវជននូវជំនាញ បំណិនជីវិត និងឈានទៅបំរើ ការងារទទួលបានប្រាក់ខែខ្ពស់។ ដូច្នេះត្រូវប្រើប្រាស់ទីតាំងនេះឱ្យបានសមស្របដើម្បីឱ្យម្ចាស់ជំនួយពេញចិត្តក្នុងការបរិច្ចាកថវិកាជួយបណ្តុះបណ្តាលធនធានយុវជន បានចូលរៀនសូត្រនូវជំនាញមានដូចជា ការធ្វើម្ហូប ជួសជុលម៉ូតូ ឡាន ជាដើម។

លោកស្រី ហ្សេរ៉ាឌី ខុក្ស នាយិការអង្គការ អារុណរះកម្ពុជា មានប្រសាសន៍ថាលោកស្រីបានមក ធ្វើការនៅស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជានៅឆ្នាំ១៩៧០ និងឆ្នាំ១៩៧២ រួចបានចាកចេញ ពីកម្ពុជា លុះដល់ឆ្នាំ១៩៩៣ លោកស្រីបានមកកម្ពុជាម្តងទៀត គឺនៅខេត្តសៀមរាប។ ដោយសារតែទឹកចិត្តស្រឡាញ់ជួយកុមារ នៅឆ្នាំ២០១៦ លោកស្រីក៏បានបង្កើតអង្គការអារុណរះ កម្ពុជា នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលបំណងជួយដល់កុមារមានផ្ទុកមេរោគ អេដស៍ ជំងឺអេដស៍ មកដល់ពេលនេះកុមារទាំងអស់ត្រូវបានធ្វើសមាហរណកម្មឱ្យទៅរស់នៅ ក្នុងសហគមន៍វិញ ។ លោកស្រីបានបន្តថា អង្គការរបស់លោកស្រី គឺមានការជួយជ្រោមជ្រែងពី សប្បុរសជនក្រៅប្រទេស និងបានសាងសង់សំណង់អគារជាច្រើន ដែលអាចទទួលឱ្យកុមារស្នាក់ នៅរហូត១២០នាក់។ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា និងពិភពលោកជួបវិបត្តកូវីដ-១៩ ធ្វើឱ្យម្ចាស់ជំនួយផ្អាកការផ្តល់ជំនួយមកដល់អង្គការ។ សូមបញ្ជាក់ផងដែរថាអង្គការអរុណរះកម្ពុជា ក៏មានទីតាំងនៅ០២កន្លែងផ្សេងទៀត គឺនៅខេត្ត កណ្ដាល និងខេត្តសៀមរាបផងដែរ។ ដោយសារជួបវិបត្តិថវិកា អង្គការត្រូវរកថវិកា ដើម្បីជួយផ្គត់ ផ្គង់អង្គការអរុណរះកម្ពុជា នៅខេត្តកណ្តាលដោយចំណាយក្នុងមួយខែ ៣៥០០០ដុល្លា។

បន្ទាប់ពីទទួលព័ត៌មានថា ឯកឧត្តមអភិបាលខេត្ត មានគម្រោងយកទីតាំងនេះ ដើម្បីធ្វើការបណ្តុះ បណ្តាលធនធានយុវជនយើង ឱ្យមានជំនាញវិជ្ជាជីវ: ដើម្បីបំរើការងារក្នុងវិស័យផ្សេងៗក្នុងខេត្តព្រះ សីហនុនោះ លោកស្រីសង្ឃឹមថា ប្រសិនបើគម្រោងនេះល្អ លោកស្រី នឹងយកគម្រោងនេះទៅផ្សព្វ ផ្សាយដល់សប្បុរសជននៅប្រទេសអូស្ត្រាលី ដើម្បីឱ្យពួកគាត់បានចូលរួមជាមួយគម្រោងដ៏ល្អមួយ នេះសម្រាប់យុវជនក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកទឹកសុទ្ធចំនួន៥២កេស ទឹកក្រូច៥៥កេស និងថវិកាជូនដល់កុមារដែលធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍វិញចំនួន៥២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល៕