ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មាន «វឌ្ឍនភាព នៃដំណើរការអនុវត្ត កម្មវិធីអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ»


 (ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ មានរៀប ចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ»

ក្នុងសេចក្ដីជូនដំណឹងដែលទទួលបានបញ្ជាក់ថា សន្និសីទព័ត៌មាននេះ ធ្វើឡើងនៅទីស្តីការគណៈ រដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបង្ហាញសាធារណជនបានជ្រាប ច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងធំធេង របស់ក្រសួងមហាផ្ទៃ ចូលរួមជាមួយរាជរដ្ឋាភិបាល កសាង ប្រជាធិបតេយ្យដែលចាប់ ផ្តើមចាក់គ្រឹះរឹងមាំ ចាប់ផ្តើមពីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអទិ ភាពចម្បងបំផុត៕