(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេគផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,០៨៤,៨០៨នាក់ហើយ ដែលកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះ ក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៦,៥៥៦នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេ ស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៤,៦៦៩នាក់ (ស្លាប់ ១៤៤,១១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៨៨,៩១៧នាក់ (ស្លាប់ ៥១,៧៤៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៧៦,៦៩៩នាក់ (ស្លាប់ ៣១,៦២៨នាក់)
* ថៃ ឆ្លងចំនួន ២,២៤៥,២៥០នាក់ (ស្លាប់ ២១,៧៨០នាក់)
* វៀតណាម ឆ្លងចំនួន ១,៨៤៣,៥៦៣នាក់ (ស្លាប់ ៣៣,៦៤៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៦២៤នាក់ (ស្លាប់ ១៩,២៨៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨៣,២១៤នាក់ (ស្លាប់ ៨៣៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥៥៣នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៤,៧៨៧នាក់ (ស្លាប់ ៤០៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៥៣២នាក់ (ស្លាប់៩៨នាក់)៕