(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំង អស់), អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥១៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៥២ នាក់, ស្លាប់សរុបចំនួន៣,០១៤នាក់៕