ក្រសួងអប់រំ អោយដឹងថា ព្រឹកថ្ងៃទី១ដំណើរការប្រឡងបាក់ឌុប នៅទូទាំងប្រទស ប្រព្រឹត្តិទៅដោយ រលូន ខណៈបេក្ខជនមួយចំនួនមានបញ្ហាសុខភាព តែអាចបន្តការប្រឡងបាន


 (ភ្នំពេញ)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១ សម្រាប់ព្រឹក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រព្រឹត្តិទៅដោយរលូនល្អ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ព្រឹកនេះមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល ៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ចំណែកសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ព្រឹកនេះក៏ មានពីរមុខវិជ្ជាផងដែរ គឺប្រវត្តិវទ្យា រយៈពេល៦០នាទី និងជីវវិទ្យា រយៈពេល៩០នាទី។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា «ជាទូទៅ ដំណើរការព្រឹកថ្ងៃទី១ នៃដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង-ស្ថាប័នចំនួន៧៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាព ប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ»

ឯកឧត្តម បន្តថា ដោយឡែក បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅក្នុង អំឡុងពេលប្រឡងក្នុងដំណើរសំណេរនាព្រឹកនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះ បឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការ ប្រឡងបាន។ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ការប្រឡងចាប់ផ្តើមដំណើរការឡើងវិញ នៅម៉ោង២៖០០នាទីរសៀល។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ពេលរសៀលថ្ងៃនេះ មានពីរមុខ វិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី និងសម្រាប់ថ្នាក់ វិទ្យាសាស្ត្រ៖ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈ ពេល៦០នាទី៕