(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹក ដាស់តឿន និងផ្តាំផ្ញើសិស្សដែល ជាបេក្ខជនប្រឡងទាំងអស់ សូមបញ្ចេញឲ្យអស់សមត្ថភាព ដែលបានសិក្សាកន្លងមក ដើម្បីទទួល បានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត។
ការក្រើនរំលឹក ដាស់តឿន និងផ្តាំផ្ញើនេះខណ:ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំមន្ត្រីក្រោមឱវាទពាក់ ព័ន្ធ ចូលរួមបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ កម្ពុជាមិត្តភាពកម្ពុជា-ជប៉ុនក្រុងកំពត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម ម៉ៅ ធនិន បានបន្តថា «សិស្សដែលជាបេក្ខជនប្រឡងទាំងអស់ ដែលត្រូវប្រឡងជាប់ជា ស្ថាពរនោះ ហើយឈានទៅចាប់យកបន្តចំណេះវិជ្ជានៅមហាវិទ្យាល័យ សាកលវិទ្យាល័យដ៏ទៃទៀត ពេលចប់នោះ ត្រូវរួមគ្នាយកចំណេះវិជ្ជាទាំងអស់នេះ ទៅបំរើប្រយោជន៍សង្គម និងប្រទេសជាតិ ដើម្បី តបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពីទីក្រុងដល់ជនបទឲ្យក្លាយជាធនធាន មួយ មានសក្ដានុពល សំដៅការកសាងនិងអភិវឌ្ឍប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើនទៅថ្ងៃ អនាគតបន្ថែមទៀត»។
តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ សិក្សា២០២០-២០២១នេះ មានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។
ដោយឡែកសម្រាប់នៅខេត្តកំពត មានបក្ខជនដាក់ពាក្យប្រឡង ចំនួន ៥.០៣០នាក់ មានមណ្ឌល ប្រឡងនៅក្នុងក្រុង ស្រុកចំនួន ៣ គឺនៅក្នុងនោះក្រុងកំពតមានចំនួន៤មណ្ឌល, ស្រុកអង្គរជ័យ ចំនួន ៣មណ្ឌល, និងស្រុកទឹកឈូ ចំនួន ៣មណ្ឌល។
ពាក់ព័ន្ធការប្រឡងនេះលោក តាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ក៏បានបញ្ជាក់ ថា «ដំណើរការប្រឡងនេះ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ បានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វី ឡើយ។ ពិសេសពាក់ព័ន្ធនឹង បញ្ហាជំងឺកូវីដ១៩ ក៏មិនមានបញ្ហាអ្វីរំខានដល់សិស្សសម្រាប់ចូលប្រលង នោះដែរ ដោយគ្រាន់តែមុនមួយថ្ងៃនៃការប្រឡង មានកិច្ចសហការពីមន្ទីរសុខាភិបាល បានល្អក្នុងការ ធ្វើតេស្ត វាស់កម្ដៅ មានការប្រែប្រួលបន្តិចបន្តួច ចំពោះសិស្សមួយចំនួនតូច ដែលត្រូវប្រឡងដោយ សារការធ្វើដំណើរមកឆ្ងាយ។ ប៉ុន្តែសម្រាប់រហូតដល់ថ្ងៃចូលប្រឡងនេះ គឺមានលក្ខណៈកម្ដៅល្អ ប្រសើរឡើងវិញអាចបានចូលប្រឡងធម្មតា»៕