(ភ្នំពេញ)៖ ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងផ្លូវ ហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ, រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់នៅតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ កាលពី ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបានដាក់ឲ្យដំណើរការ ផ្លូវមួយចំនួន នៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ។ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់ មូលចោមចៅនេះ ក្រោយពីមានការដាក់ឲ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ លំហូរសារាចរ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី, ផ្លូវលេខ២០០៤ និងផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយ ទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ស្ពានអាកាសថ្មីមួយនេះ គ្រោងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ។ នៅពេលការដោះស្រាយចរាចរណ៍ នៅរង្វង់មូលចោមចៅ បានល្អប្រសើរហើយ វាបែរមកកកស្ទះចរាចរណ៍ នៅចំណុចស្តុបផ្សារស៊ិន ជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហព័ន្ឋរុស្ស៊ី)នេះតែម្ដង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើការសិក្សា ដើម្បីសាងសង់ស្ពាន អាកាសថ្មីមួយទៀតនេះ៕