លោក Gabriel Boric នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលី

 (ស៊ីលី)៖ តាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា អ្នកនយោបាយឆ្វេងនិយម លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលីបន្ទាប់ពីទទួល បានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៩.៩៥ភាគយ លោក Gabriel Boric ទទួលបានសំឡេងគាំទ្រ ៥៥.៨៧ភាគរយនៃសន្លឹកឆ្នោត ខណៈគូប្រជែងរបស់លោក គឺលោក ហូសេ អាន់តូនីញ៉ូ កាស (Jose Antonio Kast) ទទួលបានសំឡេងគាំទ្រ ៤៤.១៣ភាគរយ។ លោក Kast ផ្ទាល់ក៏បាន ទទួលស្គាល់បរាជ័យរបស់ខ្លួន ដែរ។

សូមជម្រាបថា លោក Gabriel Boric មានអាយុ ៣៥ឆ្នាំ និងជាអតីតមេដឹកនាំបាតុករជានិសិ្សតនឹង ត្រូវស្បថចូលកាន់តំណែងជំនួសប្រធានាធិបតីស៊ីលីបច្ចុប្បន្នគឺលោក សេបាស់សៀន ពីណេរ៉ា (Sebastian Pinera) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ លោកនឹងត្រូវឡើងដឹកនាំប្រទេសមួយដែលទទួលរងការរំជើបរំជួល ដោយសារមហាបាតុកម្មតវ៉ា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងអំពើពុករលួយ៕