(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តី ប្រកាសព័ត៌មានផ្លូវការ អំពីការមកដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ជប៉ុនចំនួន៣០ម៉ឺន ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ជូនរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា។ ជំនួយវ៉ាក់សាំង ចំនួន៣០០,៨០០ដូសនេះ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង០៦៖៥០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ។ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ហ្វ័រ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ។ ជាលើកទីបីហើយ ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទាំងតាម រយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងមជ្ឈមណ្ឌលកូវ៉ាក់ រួមមានលើកទី១ ចំនួន ៣៣២.០០០ដូស ក្នុង ក្របខណ្ឌទ្វេភាគី លើកទី២ ចំនួន ៦៦៨.០០០ដូស ក្នុងក្របខណ្ឌមជ្ឈមណ្ឌលកូវ៉ាក់៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល៖