លោកវរសេនីយ៍ទោ សូ ប៊ុនធឿនអធិការស្រុក ទឹកឈូ ខេត្ត បានមានប្រសាសន៍ ការចុះផ្សាយរបស់ គេហទំព័រសារព័ត៌មាន ក្នុងស្រុក មួយចំនួន តូច ថាលោក បើកដៃអោយមានល្បែង ស៊ីសងជល់មាន់ លេងបៀរ និង អាប៉ោង នៅក្នុងស្រុកទឹកឈូ ក្រុងកំពត ខេត្តកំពត នោះ គឺវា មិនមែនជា ការពិតទេ

ការថ្លែងយ៉ាងដូច្នេះ ខណៈពេល លោក ឃើញព័ត៌មាន ក្នុងស្រុក មួយចំនួន តូចបានចុះផ្សាយ លោក ស្នងការ ខេត្តកំពត និង អធិការស្រុកទឹកឈូរ ខេត្តកំពត កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំាំ២០២១ ថា៖ (សូមអានខ្លឹមសារទាំងស្រុង)    Home  ព័ត៌មានសន្តិសុខសង្គម  តើលោក(នី) មេបនល្បែង ប្រជល់មាន់ជានរណាទើបហ៊ានបើកល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេងដូចគ្មានញញើតនិងសមត្ថកិច្ចបន្តិចសោះ! ឬក៏មានការបើកភ្លើងខៀវពីសមត្ថកិច្ចមូលដ្ឋាននៅទីនោះ?

ព័ត៌មានសន្តិសុខសង្គមតើលោក(នី) មេបនល្បែងប្រជល់មាន់ជានរណា ទើបហ៊ានបើកល្បែង ជល់មាន់យ៉ាងគគ្រឹកគគ្រេងដូចគ្មានញញើតនិងសមត្ថកិច្ចបន្តិចសោះ! ឬក៏មានការបើកភ្លើងខៀវពីសមត្ថកិច្ចមូលដ្ឋាននៅទីនោះ?

((ខេត្តកំពត)៖ចេញផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានទីតាំងល្បែងមាន់ជល់និងអាប៉ោងដុះស្លែ មួយកន្លែងសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀវ បានជាទីតំាងនេះបើកដំណើរការយ៉ាង រលូន ដែលស្ថិតនៅក្នុងភូមិម្លិចគល់ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នេះបើយោងតាមបងប្អូនប្រ ជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើបានផ្ដល់ដំណឹងមកអង្គភាពសារព័ត៌មានយើងឲ្យដឹងថាមានទីតាំងល្បែងប្រជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

ប្រជាពលរដ្ឋបន្តថាចំពោះទីតាំងល្បែងជល់មាន់និងអាប៉ោងដុះស្លែដ៏ធំមួយកន្លែងនេះមិនដែលឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះមកធ្វើការហាមឃាត់ក៏ដូចជាធ្វើការបង្ក្រាបម្តងណាឡើយសង្ស័យតែអាជ្ញាធរ និងសមត្ថកិច្ចត្រូវរ៉ូវជាមួយនឹងម្ចាស់ទីតាំងល្បែងស៊ីសងនេះហើយ។ មហាជនដាក់ការសង្ស័យចំៗ ថា ប្រសិនបើគ្មានការបើកដៃ និងមើលការខុសត្រូវពីសមត្ថកិច្ចនៃ អធិការរដ្ឋានស្រុកទឹកឈូកនោះទេគឺល្បែងស៊ីសងបែបខុសច្បាប់នេះមិនអាចកើតមាននៅលើដែនសមត្ថកិច្ចរបស់លោកអធិការស្រុកទឹកឈូកបានឡើយ។ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពត មេត្តាចាត់វិធានការបង្ក្រាបផងខ្លាចថ្ងៃមុខមានអំ ពើហិង្សាក្នុង គ្រួសារក៏ដូចជាចោលឆក់ ចោរប្លន់ ជាដើម ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។)

   យោងតាមខ្លឹមសារដែលបានចុះផ្សាយខាងលើនេះ  លោក រិទ្ធី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុក ទឹកបានអោយដឹងថា៖ ករណីរឿងមាន បនល្បែងភ្នាល់ឬ ល្បែងស៊ីសងនៅក្នុងស្រុកទឹកឈូរនេះ វាគ្មានគឺស្ងាត់យប់អីចឹង ហើយបើអ្នកណាថា មាន បនល្បែងភ្នាល់ឬ ល្បែងស៊ីសងមែននោះ ប្រាប់ គាត់ផង គាត់ទៅមើលដែរ ។

   ចំណែក អ្នកមីង ឈ្មោះ សា រឿន ដែលជាអ្នកលក់ ដូរ នៅតាមដងព្រែក រម្មណីយដ្ឋាន ទេសចរណ៍        ព្រែក ទឹក វិញ ក៏បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ បច្ចុប្បន្ននេះគ្មាន អ្នកណាម្នាក់ បាន បើកបន ល្បែង ស៊ីសង ទេ ព្រោះ សម័យនេះ ជំងឺកូវីដ-19 មិនទាន់សាប រលាប នោះទេ ដូច្នេះ មនុស្សយើងម្នាក់ៗ ត្រូវតែប្រុងប្រយ័ត្ន ការពារ អោយមានគំលាត ពី គ្នា ម្នាក់ ពីទៅ ម្នាក់ យ៉ាងតិចអោយបាន ១ម៉ែត្រ កន្លះ និង អនុវត្ត តាម វិធាន សុខាភិបាល ៣កុំ ៣ការពារ។

   ជុំវិញការចុះផ្សាយព័ត៌មាន ខាងលើនេះដែរ  លោក វរសេនីយ៍ទោ សូ ប៊ុនធឿន អធិការស្រុកទឹក ឈូ ខេត្ត កំពត បានមានប្រសាសន៍ថា៖ ករណីចុះផ្សាយព័ត៌មានតាមបណ្ដាញគេហទំព័រ អនឡាញ មួយចំនួន តូច ដែលបានចុះផ្សាយនេះ វាមិនមែនជាការពិតនោះទេ សូមឲ្យអ្នកសារព័ត៌មាន មួយចំនួនតូចគួរតែប្រើវិជ្ជាជីវៈនៅក្នុងការចុះយកឬផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយជៀសវាងកុំចេះ ចុះផ្សាយបំភ្លើស បំភ្លៃ ខុស ពីការពិត ព្រោះបើការចុះផ្សាយព័ត៌មានមិនពិតនោះ ធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្តី ថ្លៃថ្នូររបស់លោក ក្នុងនាម លោក ជាសមត្ថកិច្ចដឹកនាំ កម្លាំងមួយរូប នៅក្នុង ស្រុក ទឹកឈូ កំពត នេះ ។

 លោក សូ ប៊ុនធឿន បានបន្តទៀតថា៖ រាល់បទល្មើសនៅតាមបណ្ដារ ភូមិ ឃុំ ក្នុង ស្រុកទឹកឈូ ឲ្យតែទទួលបានព័ត៌មានភ្លាម គឺកងកម្លាំង នគរបាល នៃ អធិការរដ្ឋានស្រុក តែងតែចុះបង្ក្រាបបាន ទាន់ពេលវេលា កង កម្លាំងមិនដែល អនុញ្ញាត ឱ្យបើកបនល្បែងស៊ីសងលេងនៅក្នុងមូលដ្ឋាននោះ ទេ ជាក់ ស្ដែង ការបង្ហោះរូបភាពនិងចុះផ្សាយនោះ គឺជារូបភាព ចាស់នៅក្នុងឆ្នាំ ២០២០ នោះទេ ជាចុងក្រោយ លោក សូម ប៊ុនធឿន អធិការស្រុកទឹកឈូខេត្ត កំពត  សំណូមពរដល់ប្រជាពលរដ្ឋ និងមហាជនសូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់រាល់ បើមាន លេងល្បែងស៊ីសងនិងបទល្មើស នានានៅតាមមូលដ្ឋានរបស់ខ្លួន កម្លាំងអធិការរដ្ឋានស្រុកទឹកឈូ និងចុះទៅបង្ក្រាបឲ្យទាន់ពេល វេលាអោយ ខានតែបាន៕