ធគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ ឯកភាពគ្នាលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ជាមួយនឹងការត ភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន


 (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគី ជាមួយធនាគារកណ្តាលឡាវ ក្នុងកិច្ច ប្រជុំទ្វេរភាគនេះ ភាគីទាំងពីរបានកំណត់ការងារ ដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំ បន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទពិសោធន៍ របស់ធនាគារជាតិនៃកម្ពុជា លើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិជាដើម។

កិច្ចប្រជុំទ្វេភាគីរៀបចំឡើងក្រោមការចូលរួមពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងលោក Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាលឡាវ។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានដែលកើតចេញពី កិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធ រវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងគាំទ្រ ដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ។

ក្នុងនោះគណៈប្រតិភូនៃធនាគារកណ្តាលទាំងពីរ បានផ្លាស់ប្តូរយោបល់ ក្រោមបរិយាកាសប្រកប ដោយមិត្តភាព និងសាមគ្គីភាព និងបានកំណត់ការងារដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ នៅឆ្នាំបន្ទាប់ ក្នុងនោះរួមមានការអភិវឌ្ឍប្រព័ន្ធទូទាត់ និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធ ទូទាត់ឆ្លងព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទ ពិសោធន៍ របស់ធនាគារជាតិនៃកម្ពុជា លើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិជាដើម។

ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណ ចំពោះលោកទេសាភិបាលធនាគារកណ្តាលឡាវ ដែល អញ្ជើញមកចូលរួមកិច្ចប្រជុំទ្វេភាគីដោយផ្ទាល់ និងតែងតែបានគាំទ្រកិច្ចសហប្រតិបត្តិទ្វេភាគីរវាង ធនាគារកណ្តាលទាំងពីរ។

ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា «វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជា ដែលកំពុងធ្វើប្រតិ បត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន ធនាគារពាណិជ្ជ របស់កម្ពុជាចំនួនពីរ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ហើយធនាគារពាណិជ្ជ ឡាវចំនួន១ មានវត្តមាននៅកម្ពុជា»។

លោក Sonexay SITPHAXAY បានថ្លែងសរសើរពីជោគជ័យរបស់កម្ពុជា ក្នុងការសម្រេចបានការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និង ជំរុញសកម្មភាពសេដ្ឋកិច្ច។

លោក Sonexay SITPHAXAY បានវាយតម្លៃខ្ពស់ ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ និងសម្រេចបានសមិទ្ធ ផលល្អ ក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរ ប្រាក់ និងកម្រិតទាបនៃអតិផរណា៕