ក្រសួងសុខាភិបាល បន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧នាក់, ជាសះស្បើយ១៣នាក់, ស្លាប់ ចំនួន៣នាក់ (១នាក់អត់បានចាក់វ៉ាក់សាំង)


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារក ឃើញ​អ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣៩៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៧៥៩ នាក់, ស្លាប់សរុបចំនួន២,៩៩៨នាក់៕