ក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យមើលឡើងវិញ អំពីសុខភាពកុមារ និងវឌ្ឍភាពនៃការអនុវត្ដថែទាំសារវន្តទារកទើបកើត


(ភ្នំពេញ)៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យមើលឡើងវិញ អំពី សុខភាពរបស់កុមារ និងវឌ្ឍភាពនៃការអនុវត្ដថែទាំសារវន្តទារកទើបកើត នៅប្រទេសកម្ពុជា ដែល រៀបចំឡើងដោយក្រសួងសុខាភិបាល នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

សិក្ខាសាលានេះក៏មានការចូលរួមដោយ លោកស្រី លី អាលែន នាយកអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

បើតាម ឯកឧត្តម ឈួ អ៊ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងរយៈ ពេល៧ឆ្នាំមកនេះ បើទោះបីមិនទាន់មានលទ្ធផលនៃការអង្កេតវិទ្យាសាស្រ្ដ និងសុខភាពក្រោយឆ្នាំ ២០២៤ក៏ដោយលទ្ធផលនៃការប៉ាន់ប្រមាណកុមារស្លាប់របស់ក្រុមអន្ដរជាតិភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញថា អត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំក្នុងប្រទេសកម្ពុជា បានថយចុះមក នៅ២៧ និងអត្រាស្លាប់របស់ទារកដែលទើបនឹងកើតបានថយចុះមកនៅត្រឹម១៤ ក្នុង១ពាន់កំណើន រស់ឆ្នាំ២០២៩ កន្លងទៅនោះ។

ឯកឧត្តម ឈួ អ៊ីម៉េង បានបន្ដថា លទ្ធផលនោះ បានបង្ហាញថា ប្រទេសកម្ពុជា សម្រេចគោលដៅនៃ ផែនការ៥ឆ្នាំ សម្រាប់ការថែទាំសុខភាពទារក ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កន្លងទៅ ក្នុងការកាត់ បន្ថយអត្រាស្លាប់របស់ទារក និងកើតឲ្យថយចុះមកត្រឹម១៤ ក្នុង១ពាន់កំណើតរស់ឆ្នាំ២០២០។

ឯកឧត្តម បានបន្តថា ចាប់តាំងពីឆ្នាំ២០១២មក មជ្ឃមណ្ឌលគាំពារ មាតា និងទារកក៏បានបន្ដការ បណ្ដុះបណ្ដាលអំពីការថែទាំទារកដែលទើបនឹងកើតភ្លាម ការថែទាំទារកមិនគ្រប់ខែ និងទារកដែល មានទម្ងន់ទាប ដល់បុគ្គលិកសុខាភិបាល ជាពិសេសគ្រូពេទ្យឆ្មប បំរើការមន្ទីរពេទ្យសម្ភព និងផ្នែក ថែទាំទារក។

ឯកឧត្តម បានបន្ដទៀតថា នៅក្នុងឆ្នាំ២០២១ បើទោះបីជាមានឧបសគ្គ នៃការបណ្ដុះបណ្ដាលផ្ទាល់ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏មជ្ឃមណ្ឌលជាតិ ខិតខំប្រឹងប្រែបន្ដបណ្ដុះ បណ្ដាល តាមវិធីពាក់កណ្ដាលអនឡាញបានចំនួន១៤វគ្គ ដោយមានសិក្ខាកាមមានចំនួន១៦៨នាក់ ដើម្បីពង្រឹងនូវគុណភាពសេវាថែទាំទារកទើបនឹងកើតឲ្យបានល្អប្រសើរ។

ឯកឧត្តម បានបន្តទៀតថា បើទោះបីជាមានការឆ្លងរាលត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមការងារ ថែទាំទារកនៃក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយ មជ្ឃមណ្ឌលជាតិគាំពារ មាតា និងទារក បន្ដចុះរៀបចំ និងបង្ហាត់បង្រៀន ក្រុមការងារស្នូលនៃមន្ទីរពេទ្យខេត្ដចំនួន៧ និងចុះវាយ តម្លៃរៀបចំដំណើរការផ្ដល់សេវាថែទាំទារក នៅមន្ទីរពេទ្យខេត្ដចំនួន៥បន្ថែមទៀត ហើយរហូតមក ដល់ចុងឆ្នាំ២០២១នេះ ក្រុមការងារស្នូលនៃមន្ទីរពេទ្យខេត្ដ និងរាជធានីចំនួន២៥ ទូទាំងប្រទេស បានដំណើរការស្របទៅនឹងផែនការ៥ឆ្នាំ សម្រាប់ការថែទាំសុខភាពទារក ដែលកំណត់ឲ្យមាន ក្រុមការងារនៅគ្រប់មន្ទីរពេទ្យខេត្ដ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យមន្ត្រីសុខាភិបា ល និងមន្ត្រីពាក់ព័ន្ធយកចិត្ដទុកដាក់អនុវត្ដថែមទៀត ក្នុងការជំរុញការកាត់បន្ថយអត្រាស្លាប់របស់ ទារកក្នុងប្រទេសកម្ពុជា ជាពិសេសមន្ទីរសុខាភិបាលខេត្ដ អាជ្ញាធរដែនដី និងអង្កការដៃគូសុខា ភិបាលក្នុងខេត្ដនីមួយៗ ត្រូវអនុវត្ដយុទ្ធសាស្រ្ដជាតិនេះឲ្យមានខ្ពស់។

ឯកឧត្តម បានបន្តថា ក្រុមការងារថែទាំទារកនៃក្រសួងសុខាភិបាល បាន និងកំពុងសហការយ៉ាងជិត ស្និទ្ធជាមួយមន្ទីរពេទ្យកុមារជាតិក៏ដូចជាមន្ទីរពេទ្យផ្សេងទៀតដែលមានសេវាថែទាំព្យាបាលជំងឺកុមារ ដើម្បីពង្រឹងឡើងវិញនៅសេវា សមារហណកម្មគ្រប់គ្រងព្យាបាលជំងឺកុមារ និងការរៀបចំពង្រឹងស្ដង់ ដារផ្នែកថែទាំទារកនៅក្នុងការបង្កើត និងដំណើរការបង្កើតប្រកបដោយគុណភាព និងប្រសិទ្ធភាព ខ្ពស់៕