(កំពត)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ សប្បុរសជននានាគ្រប់មជ្ឈដ្ឋានទិសទី សូមបន្តជួយឧត្តម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតនិងរង ផលប៉ះពាល់ផ្សេងៗ នៅក្នុងអំឡុងពេលដ៏សែនលំបាកនេះផង។ កម្មពិធីនេះបានធ្វើឡើង នៅ សាលាខេត្ដកំពត។
ការអំពាវនាវនេះ ធ្វើឡើងខណៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ចុះជួបសំណេះសំណាល និង ទទួលអំណោយមនុស្សធម៌ ពី «លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគគិន កម្ពុជា និងជាប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា» ដោយតាមរយៈ លោក ឆម ចំរើន អនុប្រធានអចិន្ត្រៃយ៍សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងលោក គង់ ចាន់ណា ប្រធានក្រុមការងារចុះជួយខេត្តកំពត ព្រមទាំងសមាជិកសមាគមន៍តំណាង ឲ្យលោក បណ្ឌិត ឡី សុភាព។
នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្ត សប្បុរសធម៌ដ៏ប្រពៃ របស់ «សមាគមសហព័ន្ធវិនិយោគគិនកម្ពុជា និងសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា» ដែលជួយឧបត្ថម្ភស្បៀង អាហារ និងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាល ខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌ និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋក្រីក្រខ្វះខាត និងងាយរងគ្រោះ រងផលប៉ះពាល់ពាក់ព័ន្ធលើបញ្ហាផ្សេងៗនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ពី”សមាគម”ខាងលើ ឯកឧត្តម អភិ បាលខេត្ត ម៉ៅ ធនិន ក៏បាន លើកបញ្ជាក់ថា ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកដំណើរ ការប្រទេសឡើងវិញក៏ដោយក៏ប្រជាពលរដ្ឋ មួយចំនួននៅមិនទាន់អាចស្តារស្ថានភាពសេដ្ឋកិច្ច គ្រួសារ ឲ្យប្រសើរឡើងវិញនៅឡើយផងទេ។
ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកនេះ កម្ពុជាយើងទើបតែមានសុខ សន្តិភាពពេញ ផ្ទៃប្រទេស នៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ហើយកេរ្តិ៍ដំណែលនៃសុខសន្តិ ភាពនេះ សំខាន់ខ្លាំងណាស់ មិនអាចកាត់ថ្លៃបានទេ ព្រោះសុខសន្តិភាពបង្កឱកាសឲ្យយើងអាច អភិវឌ្ឍខ្លួន គ្រួសារ និងសង្គមជាតិឲ្យរីកចម្រើន សុខដុមរម្យនា។
បន្ថែមពីនេះទៀត ទោះបីកម្ពុជាបាននឹងកំពុងជួបវិបត្តិកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយ ភាពប៉ិនប្រសព្វ វៃឆ្លាត និងទទួលសុខត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានប្រើកម្លាំង សរុប មធ្យោបាយសរុប យន្តការសរុប ដើម្បីស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូន ប្រជាពលរដ្ឋ រហូតមកដល់បច្ចុប្បន្ននេះបានជាង៨៨% ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺធ្លាក់ចុះ រហូតឈានដល់ការបើកប្រទេសឡើងវិញ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួននៅតែមានភាពខ្វះខាត ដោយសាររងឥទ្ធិពលនៃវិបត្តិ កូវីដ១៩នេះ ហើយពួកគាត់ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយរក្សាអនាម័យជាប្រចាំ ពិសេស វិធាន «៣កុំ និង៣ការពារ» ដែលទាមទាឲ្យមានជាចាំបាច់នូវ ម៉ាស អាលកុល ឬជែលលាងដៃជា ប្រចាំ។ ម្យ៉ាងទៀតបងប្អូនមួយចំនួនក៏កំពុងត្រូវការ ស្បៀងអារហារដើម្បីជួយសម្រាលភាពខ្វះ ខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕