(ប៉ារីស)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះបានប្តេជ្ញាថា ប្រទេសបារាំងនឹងធ្វើការឆ្ពោះទៅរក សហ ភាពអឺរ៉ុបដ៏មានភាពរឹងមាំ និងមាន «អធិបតេយ្យភាព» នៅពេលដែលប្រទេសនេះ ចូលកាន់តំណែង ជាប្រធានសហភាពអឺរ៉ុប នៅឆ្នាំ២០២២ ខាងមុខនេះស្របពេលជាមួយនឹង ការបោះឆ្នោតប្រធានា ធិបតីបារាំងអាណត្តិថ្មីផងដែរ។
លោក Emmanuel Macron បានថ្លែងនៅក្នុងកិច្ចប្រជុំដ៏កម្រមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅទី ក្រុងប៉ារីស ដែលមានរយៈពេលជាង ៣ម៉ោងថា «គោលបំណងរបស់ប្រទេសបារាំង គឺឆ្ពោះទៅរក អឺរ៉ុបដែលមានឥទ្ធិពលនៅក្នុងពិភពលោក, មានអធិបតេយ្យភាពពេញលេញ, មានសេរីភាពក្នុងការ ជ្រើសរើស និងមានទំនួលខុសត្រូវលើជោគវាសនារបស់ខ្លួន»។
លោក Emmanuel Macron ក៏បានអំពាវនាវឱ្យមានយន្តការថ្មី ដើម្បីការពារព្រំដែនរបស់សហភាព អឺរ៉ុបផងដែរ ខណៈជនអន្តោប្រវែសន៍រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមព្រំដែនរវាងប្រទេស បេឡារុស និងប៉ូឡូញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Emmanuel Macron បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានទៀត ថា «អឺរ៉ុបចាំបាច់ត្រូវ ធានាឱ្យបាននូវការការពារព្រំដែនរបស់ខ្លួន» ដោយបន្ថែមថា ប្រទេសបារាំងនឹងជំរុញឱ្យមានកំណែ ទម្រង់នៅក្នុងតំបន់ សេងហ្គិន (Schengen) ជាតំបន់ដែលការធ្វើដំណើរ មិនត្រូវការលិខិតឆ្លងដែន រវាងប្រទេសចំនួន ២៦ នៅអឺរ៉ុប៕