សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧១៥ករណី» និងស្លាប់០៨នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


 (សិង្ហបុរី)៖ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានប្រទេសសិង្ហបុរីបាន រាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៧១៥រណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះចំនួន០៨នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេស កើនដល់៧៧១នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧០,៥៨៨ករណី។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការកើនឡើងមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំ ថ្ងៃ ដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍កន្លងទៅនេះដែលមានចំនួន៦៦២ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈម នឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕