(ណៃពិដោ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់ថា អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បញ្ឈប់នូវការប្រើប្រាស់អំពើហិង្សាខ្លាំងជ្រុលហួសហេតុ ប្រឆាំងលើក្រុមជនស៊ីវិល ក្រោយមានសេច ក្តីរាយការណ៍ព័ត៌មានថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើករថយន្តបំបុកចូល ហ្វូងបាតុករ ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។
លោក រ៉ាម៉ាណាថាន់ បាឡាគ្រីស្នាន់ (Ramanathan Balakrishnan) ប្រធានការិយាល័យសម្រប សម្រួលប្រតិបត្តិការរបស់ UN ប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា ការប្រើអំពើហិង្សាជ្រុល ហួសហេតុពីសំណាក់យោធាមីយ៉ាន់ម៉ា គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ហើយបុគ្គលដែលប្រព្រឹត្តទង្វើ បែបនេះទៅលើ ជនស៉ីវិលដែលគ្មានអាវុធការពារខ្លួនផងនោះ ត្រូវតែទទួលពិន័យឬដាក់ទោស។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានរាយការណ៍ថា នា វេលាព្រឹកថ្ងៃដដែល មនុស្សមួយក្រុមបាននាំគ្នា ធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ នៅឯទីក្រុងរ៉ង់ហ្គូន ប៉ុន្តែគ្រាន់តែចាប់ផ្តើមមិនបានយូរប៉ុន្មានផង ក៏មានរថយន្តរបស់កង កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើកទៅបំបុកចូលហ្វូងពួកគេ។
យោងតាមសារព័ត៌មានដដែល បាតុករយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត ក្រោយហេតុការណ៍ នោះ ហើយ១៥នាក់ ត្រូវបានចាប់ខ្លួន ខណៈសាក្សីបានអះអាងថា មនុស្សជាច្រើនទៀតក៏បានរង របួសផងដែរ។ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានផ្តល់ការអត្ថាធិប្បាយអ្វី ជុំវិញករណីនេះ ឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា កងកម្លាំង សន្តិសុខបានបង្រ្កាបក្រុមកុបកម្មខុសច្បាប់ និងចាប់ខ្លួនបានមនុស្ស៨នាក់ ហើយ៣នាក់ទៀតបាន រងរបួស ប៉ុន្តែមិនបានបញ្ជាក់ថា មានអ្នកស្លាប់ឬក៏អត់ទេ៕