អាហ្វ្រិកខាងត្បូង រកឃើញថាវីរុសបំប្លែងថ្មី Omicron បង្កហានិភ័យលាប់ ជំងឺកូវីដ-១៩ ខ្ពស់ជាង ៣ដង ធៀបទៅនឹង Delta និង Beta


 (អាហ្វ្រិកខាងត្បូង)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង បាន ឱ្យដឹងថាវីរុសបំប្លែងថ្មី Omicron អាចបង្កហានិភ័យខ្ពស់ជាង៣ដង នៃការលាប់ ឬឆ្លងជំងឺ COVID-19 ឡើងវិញ បើធៀបទៅនឹងវីរុសបំប្លែងថ្មី Delta និង Beta។

បើតាមអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូង ការសិក្សា និងភស្ដុតាងចុងក្រោយបំផុតមួយបាន បង្ហាញថា វីរុសបំប្លែងថ្មី Omicron មានសមត្ថភាពទម្លុះប្រព័ន្ធភាពសុំានៃ អ្នកដែលធ្លាប់បានឆ្លង COVID-19 ម្ដងរួចហើយ ហើយការសន្មត់បែបនេះកើតមានឡើង ចំពេលអត្រាអ្នកលាប់ជំងឺ COVID-19 ឡើងវិញមានកើនឡើងដោយសារតែ Omicron។ ការសន្មត់នេះធ្វើឡើងដោយផ្អែកលើទិន្នន័យវិភាគនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង រាប់ចាប់ពីខែ មីនា ឆ្នាំ២០២០ រហូតដល់ខែថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១នេះ ដោយបង្ហាញថាអត្រាលាប់ជំងឺឡើង វិញបង្កឡើងដោយ Omicron គឺមានហានិភ័យខ្ពស់ជាង៣ដង បើធៀបទៅនឹងវីរុសបំប្លែងថ្មី Beta និង Delta៕