អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ដំបូងគេនៅតំបន់ឈូង សមុទ្រពែរ្ស


 (រីយ៉ាទ)៖ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ដំបូងគេ នៅតំបន់ឈូងសមុទ្រពែរ្ស លើពលរដ្ឋម្នាក់ដែលត្រឡប់មកពីអាហ្វ្រិកខាងជើង ទីភ្នាក់ងារសារព័ត៌ មានរដ្ឋ SPA បានរាយការណ៍នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃចន្ទថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ទំនងជារីករាលដាលជាអន្តរជាតិ និងបង្កហានិភ័យខ្ពស់នៃការកើនឡើង នៃការឆ្លង ដែលអាចមាន «ផលវិបាកធ្ងន់ធ្ងរ» នៅកន្លែងខ្លះ។

សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានផ្អាកជើងហោះហើរពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន០៧ កាលពីសប្តាហ៍មុន ប៉ុន្តែការធ្វើដំណើរជាមួយអាហ្វ្រិកខាងជើងនៅតែដំណើរការដដែល៕