ក្រសួងការងារ នឹងពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២២


 (ភ្នំពេញ)៖  តាមសេចក្ដីជូនដំណឹងដែលទទួលបាន បានអោយដឹងថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១នេះ បានចេញ សេចក្ដីជូនដំណឹង ពីការពន្យារពេល សម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) រហូតដល់ដំណាច់ខែមករា ឆ្នាំ ២០២២។  ក្រសួងបានពិនិត្យឃើញថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស មួយចំនួននៅមាន ភាពយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ ឆ្នាំ២០២២។

ចំពោះស្ថានភាពបែបនេះ ក្រសួងការងារ បានជម្រាបជូនម្ចាស់ ឬនាយករោងចក្រសហគ្រាសថា ក្រសួងបានពន្យារពេលសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២២ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២២។

ក្រសួងបានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងឡាយ ដែលមានសេចក្តីត្រូវការ ប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២២ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ ហត្ថពលកម្មបរទេស (កូតា) ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជាកំហិត។ ចំពោះការខកខានមិនបាន ស្នើសុំការអនុញ្ញាត ក្រសួងនឹងចាត់វិធានការផាកពិន័យតាមទោស ប្បញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្តីពីការងារ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖