(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញ សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ និងអនុក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដី ព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។
ត្រង់ប្រការ១ បានបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹង ទន្លេសាប ស្ថិតនៅ
ខេត្តពោធិ៍សាត់ ដែលមានសមាសភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ជា ប្រធាន, អភិបាលរងនៃគណៈអភិបាលខេត្ត ០៣រូប ជាអនុប្រធាន និងសមាជិក ព្រមទាំងសេនា ធិការ១២រូបទៀត សរុប១៦រូប។
ក្រុមការងារមានភារកិច្ច ៖
-ដឹកនាំលើការងាររួម
ចុះពិនិត្យ និងស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់ បឹងទន្លេសាប
ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-សហការសម្របសម្រួលជាមួយអន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប
និងស្ថាប័នអង្គភាពមានសមត្ថ កិច្ចពាក់ព័ន្ធ ចុះពិនិត្យ
និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេ សាប
ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ អន្តរក្រសួង
អាជ្ញាធរបឹងទន្លេសាប និងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ
-បូកសរុបលទ្ធផលការងារចុះពិនិត្យ
និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់ បឹងទន្លេសាប
ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-រាយការណ៍វឌ្ឍនភាពការងារជាប្រចាំ ជូនអន្តរក្រសួង
អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាព
មានសមត្ថកិច្ចពាក់ព័ន្ធ។
ត្រង់ប្រការ៣ បានបង្កើតអនុក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ បឹងទន្លេសាប ស្ថិត នៅស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដែលមាន ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត ជាប្រធានអនុក្រុមការងារ ទទួលបន្ទុកស្រុកកណ្តៀង, ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត ជាប្រធានអនុក្រុមការងារ ទទួលបន្ទុកស្រុកបាកាន និង ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត ជាប្រធានអនុក្រុមការងារ ទទួលបន្ទុកស្រុកក្រគរ។ អនុក្រុមការងារនីមួយៗមានភារកិច្ច៖
-សហការសម្របសម្រួលជាមួយអន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាពមានសមត្ថ កិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេ សាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធានក្រុមការងារខេត្ត អន្តរក្រសួង អាជ្ញាធរបឹង ទន្លេសាប និងស្ថាប័នអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ
-បូកសរុបលទ្ធផលការងារចុះពិនិត្យ ស្រាវជ្រាវ និងចងក្រងទិន្នន័យជាក់លាក់ នៃការទន្ទ្រានដីព្រៃ លិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាបស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមគោល ដៅស្រុកនីមួយៗ
-រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនប្រធានក្រុមការងារខេត្ត អន្តរក្រសួង អាជ្ញាធរបឹងទន្លេ សាប និងស្ថាប័នអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ៕