(ភ្នំពេញ)៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខ ភាពពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងថា ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំង កូវីដ១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែង របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាសេនា ធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្តេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការ យ៉ាងមុតមាំដើម្បីកសាងទំនុកចិត្តសាធារណៈទៅលើវ៉ាក់ សាំងកូវីដ១៩។
កិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាកិច្ចប្រជុំបន្ទាន់ ពិសេសលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកមួយក្នុងចំណោម ប្រទេសជាសមាជិក ១៩៤បានចូលរួម។ កិច្ចប្រជុំមានគោលបំណងពិភាក្សាស្វែងរកផលប្រយោជន៍ ក្នុងការបង្កើត អនុសញ្ញានៃអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចព្រមព្រៀង ព្រមទាំងរៀបចំយុទ្ធោបករណ៍ សម្រាប់ប្រើប្រាស់ជាអន្តរជាតិ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ចំពោះគ្រោះ អាសន្នផ្នែកសុខភាពសាធារណៈ៕