ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន


 (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បាន ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារ បច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែល ទទួលបាននៅ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា «តែងតាំង និងផ្តល់ឋានៈឯកឧត្តម ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន»

ការចេញព្រះរាជក្រឹត្យនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាក លវិទ្យាល័យការពារជាតិ ត្រូវបានសម្តេចតេជោ ទូលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះ រាជក្រឹត្យតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាផ្ទាល់របស់សម្តេចមានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែម លើមុខងារបច្ចុប្បន្ន៕