គិតត្រឹមព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៩លាននាក់ ស្លាប់ជាង ២៩.០ម៉ឺននាក់


 (កម្ពុជា)៖  តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩៦០,៣៩០នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះ ក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩០,១៥៧នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៥,២៦៨នាក់ (ស្លាប់ ១៤៣,៧៩៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣០,៣៨៧នាក់ (ស្លាប់ ៤៨,០១៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦១៤,០៨០នាក់ (ស្លាប់ ៣០,២៤០នាក់)
* ថៃ ឆ្លងចំនួន ២,០៩៤,៨៨៦នាក់ (ស្លាប់ ២០,៦៤៣នាក់)
* វៀតណាម ឆ្លងចំនួន ១,១៨១,៣៣៧នាក់ (ស្លាប់ ២៤,៥៤៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២០,៧០៦នាក់ (ស្លាប់ ១៩,០៦៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥៩,៨៧៥នាក់ (ស្លាប់ ៦៨៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,០៣៨នាក់ (ស្លាប់ ២,៩២២នាក់)
* ទ្បាវ ឆ្លងចំនួន ៦៨,៨៣២នាក់ (ស្លាប់ ១៤៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៩៨១នាក់ (ស្លាប់ ៩៧នាក់)៕