(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បាន សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិល ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (NHRC)។
សិក្ខាសាលាពិគ្រោះយោបល់ បានធ្វើឡើងដោយមានការដឹកនាំពីលោកបណ្ឌិត ជេត ជាលី អនុប្រ ធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដោយមានការចូលរួមពីលោកស្រី Claudia de la Fuente តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា (OHCHR) ក៏ដូចជាបណ្តាអង្គការសង្គមស៉ីវិលជាច្រើនទៀត ដែលសិក្ខាសាលាបានធ្វើឡើង នៅអគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សជាតិមួយនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនក្រុមអង្គការសង្គមស៉ីវិល នៅក្នុងការធ្វើ សេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសេច ក្តីព្រាងច្បាប់ណាមួយណដែលសម្រេចបានដោយអង្គការសង្គមស៉ីវិលទេ ទើបសម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចនេះមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពន្លឿនធ្វើសេចក្តីព្រាង ច្បាប់នេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ ដោយសហការជាមួយអ្នកជំនាញរបស់ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកជំនាញមកពីវេទិកាអាស៉ីប៉ាស៉ីហ្វិក (Asia Pacific Forum-APF) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដោយបានរៀបចំសេចក្តីព្រាងច្បាប់មួយ ត្រឹមត្រូវស្រប តាមគោលការណ៍ទីក្រុងប៉ារីស ដែលបានបញ្ចប់សេចក្ដីព្រាងទី១ កាលពីខែកក្កដា ឆ្នាំ២០២១ ដែលក្នុងសេចក្ដីព្រាងច្បាប់នេះមានចំនួន ៨ជំពូក និង ៣២មាត្រា។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ឱ្យមានកិច្ចពិភាក្សាគ្នាជា បន្តបន្ទាប់ចាប់ពីថ្នាក់តំបន់ អន្តរជាតិ ការពិគ្រោះយោបល់ផ្ទៃក្នុង រវាងអង្គការសង្គមស៊ីវិល ហើយ ដោយឡែកនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ សេចក្តីព្រាងច្បាប់នេះ ត្រូវដាក់ឱ្យជជែងពិភាក្សាជាមួយ អង្គការសង្គមស៉ីវិលចំនួន១០ ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញតែម្តង៕