ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសវៀតណាម


 (ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាល យ៉ាងខ្លាំងក្នុងប្រទេសវៀតណាម ហើយកំពុងប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក ដែលបង្ខំឱ្យមានការសម្លាប់ជ្រូកចោលច្រើនជាងកាលពីឆ្នាំមុនបីដង។ នេះបើយោងតាមកាសែត Channel News Asia។

រដ្ឋាភិបាលវៀតណាមបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការផ្ទុះជំងឺនេះកំពុងវិវត្តក្នុងលក្ខណៈស្មុគស្មាញ។ វាកំពុងគំរាមកំហែងឆ្ពោះទៅរកការរីករាលដាល់ទ្រង់ទ្រាយធំ»

កាសែត Channel News Asia បានរាយការណ៍ថា នៅឆ្នាំនេះការផ្ទុះជំងឺប៉ុស្តិ៍ជ្រូកបានរីករាលដាល ដល់ ២.២៧៥តំបន់ ក្នុងខេត្ត/ក្រុងចំនួន ៥៧ ក្នុងចំណោមខេត្ត/ក្រុងចំនួន៦៣ របស់ប្រទេសវៀត ណាម។ អាជ្ញាធរវៀតណាមរហូតមកដល់ពេលនេះបានសម្លាប់ជ្រូកចោលចំនួន ២៣ម៉ឺនជ្រូក ហើយ។ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែជារឿយៗបង្កឱ្យជ្រូកស្លាប់។ ជំងឺនេះមានប្រភពមកពីទ្វីបអាហ្រ្វិក មុនពេលរីករាលដល់មកកាន់តំបន់អឺរ៉ុប និងអាស៊ី ហើយបាន សម្លាប់ជ្រូករាប់លានក្បាល់។

ប្រទេសវៀតណាមបានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកដំបូងរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ ០១៩។ ជំងឺនេះបានបង្ខំឱ្យមានការសម្លាប់ជ្រូកចោលប្រហែល ២០ភាគរយនៃជ្រូករបស់ប្រទេស នេះ និងបានជំរុញឱ្យតម្លៃសាច់ជ្រូកក្នុងស្រុកកើនឡើងទ្វេដងកាលពីដើមឆ្នាំមុន។

បើយោងតាមកាសែត Channel News Asia ការផ្ទុះជំងឺនេះបានថមថយមកវិញក្នុងអំឡុងពេលនៅ សេសសល់ក្នុងឆ្នាំមុន និងនៅដើមឆ្នាំនេះ ដែលអាចឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះស្តារ ហ្វូងជ្រូករបស់ខ្លួនបានឡើងវិញ៕