គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើតំបន់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា

 (ញូដេលី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersបានអោយដឹងថា មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែននៃប្រទេស ឥណ្ឌា និងមីយ៉ាន់ម៉ា។

គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅក្នុងទីក្រុង Chittagong នៃប្រទេសបង់ក្លាដែស ហើយ វាក៏បានបង្កការរំញ័រដល់តំបន់ព្រំដែននៃប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា ផងដែរ។

ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ ឬការបំផ្លិចបំផ្លាញនោះទេ ខណៈគ្រោះ រញ្ជួយដីក្រមិតធ្ងន់នេះមានចំណុចកណ្ដាលនៃរំញ័រ ស្ថិតនៅចម្ងាយ ១២៦គីឡូម៉ែត្រពីទីក្រុង Aizawl នៃភាពឦសានប្រទេសឥណ្ឌា៕