ឯកឧត្តម អ៊ុន ចាន់ដា ជួបប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុង ក្រោយ ក្នុងទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្ត


 (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អមដោយអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការ និងសាសនា បានចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងសមាគមសាសនាចក្រ នៃព្រះយេស៊ូ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយ ការណ៍របស់សមាគម និងកិច្ចសម្របសម្រួលទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋ បាលខេត្តកំពង់ចាម។

សូមរំលឹកថា សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបំពេញ បេសកកម្មការងារ ផ្ដើមចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំសមាគមជាបន្តបន្ទាប់ ដោយបានធ្វើសកម្ម ភាពជួយដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ២០២០ ដែលគិតជាទឹកប្រាក់ ប្រមាណ ៣លានដុល្លាររួចមកហើយ ក្នុងនោះផ្តោតទៅលើលើវិស័យមួយចំនួនដូចជា៖ វិស័យអប់រំ ដោយធ្វើការជួសជុលអាគារវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម វិស័យទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហគមន៍នានាទូទាំងខេត្តកំពង់ចាម វិស័យមនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ ជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅស្រុក កង់មាស ក្នុងនោះវិស័យសុខាភិបាល មានការកែលម្អ បណ្ដុះបណ្ដាល និងបំពាក់សម្ភារៈបរិក្ខា ពេទ្យផងដែរ។ ចំណែកទិសដៅសម្រាប់ឆ្នាំ២០២១នេះ សមាគមបានបន្តជួយលើវិស័យសុខា ភិបាលទូទាំងខេត្តកំពង់ចាម ដោយបានពង្រីកវិសាលភាពជំនួយរហូតទូទាំង ១០ក្រុង/ស្រុកផង ដែរ៕