រយៈពេល ១០ ខែ នៃឆ្នាំ ២០២១កំពង់ផែ ស្វយ័តក្រុងព្រះសីហនុសម្រេចផ្ទេរផ្ទុក ទំនិញបានជាង ៦លាន ៣ សែនតោន


 ខេត្តព្រះសីហនុ៖ នៅក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២១ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចផ្ទេរផ្ទុកទំនិញឆ្លងកាត់កំពង់ផែបានជាង ៦ លាន ៣ សែនតោន មានកំណើនជាង ៥សែន តោន បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ។ ក្នុងនោះបរិមាណទំនិញនាំចូលមានជាង ៤ លាន ៧ សែនតោន ខណៈបរិមាណទំនិញនាំចេញមាន ជាង ១ លាន ៥ សែនតោនផងដែរ។

ឯកឧត្តមលូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាល កម្ពុជា ទទួលបន្ទុក ជា ប្រធាន អគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០២១ ដែលជាឆ្នាំលំបាក សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាបណ្ដារប្រទេស នានា នៅលើពិភពលោក បាន និងកំពុងរងផលប៉ះ ពាល់ដយជំងឺកូវីដ-19 យ៉ាងណាក្តី ប៉ុន្តែសម្រាប់កំពង់ផែក្រុងព្រះសីហនុនៅក្នុងរយៈពេល 10 ខែនៃឆ្នាំ 2021 នៅតែទទួលបាននាវាដឹកទំនិញធុនមធ្យមនិងធុនធ្ងន់ឆ្លងកាត់កំពង់ ផែសមុទ្រអន្តរ ជាតិបានចំនួន 1316 គ្រឿងមានចំនួនតិចជាងឆ្នាំ ២០២០ តែ ១២០ គ្រឿង ប៉ុណ្ណោះ ប៉ុន្តែបរិមាណ ទំនិញឆ្លងកាត់កំពង់ផែ ជាកុងតឺន័រ មានជាង ៦៦០ពាន់ TEU ខណៈឆ្នាំ ២០២០ មាន តែជាង ៥៧៥ពាន់ TEU ។

  ឯកឧត្តមប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានមាន ប្រសាសន៍បនថែមថា៖ បរិមាណទំនិញឆ្លងកាត់កំពង់ផែ មានកំណើន កើនឡើងក្នុងខណៈប្រទេសជាតិ រងផល ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយ ជំងឺសាកល កូវីដ-19 ក៏ប៉ុន្តែដោយសារប្រទេសជាតិយើងមានប្រមុខរាជរដ្ឋា ភិបាល ដ៏ឆ្នើម គឺសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ដែលបានដាក់ចេញឲ្យអនុវត្តនូវគោល នយោបាយចាក់វ៉ាក់សាំង ទទួលបានជោគជ័យ នៅទូទាំងប្រទេស ទើបផ្ដល់ឱកាស ឲ្យកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានបំពេញភារកិច្ចតាមគន្លងការងារប្រក្រតីភាពថ្មី បន្សាំ នៅក្នុងសហគមន៍ ដោយ ពុំមានភាព អសកម្មនៅក្រោមម្លប់សន្តិភាពដ៏ពេញលេញដែល កើតចេញពីនយោបាយ ឈ្នះ ឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន៕ ដោយមនោរាហ៍