មន្ត្រីការទូតសហភាពអឺរ៉ុប ជំទាស់នឹងគោលនយោបាយតាំងទីលំនៅរបស់ អ៉ីស្រាអែល ក្នុងតំបន់ West Bank

 (រ៉ាម៉ាល់ឡា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែ     វិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា ប្រមុខបេសកកម្ម និងអ្នកតំណាងសហភាពអឺរ៉ុប (EU) និងបណ្តា ប្រទេសជាច្រើន នៅថ្ងៃចន្ទសប្ដាហ៍នេះបានបញ្ជាក់ពីការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការ ពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ វែសត៍ ប៊ែង (West Bank)។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA អ្នកការទូតសហ ភាពអឺរ៉ុបបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជាច្រើននៅតំបន់ West Bank និងតំបន់ក្បែរទីក្រុង ហ្សេរុយសាឡឹមខាងកើត (East Jerusalem) បន្ទាប់ពីការប្រកាសជំរុញផែនការពង្រីកការតាំងលំ នៅនៅតំបន់នោះ នាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលអ៊ីស្រាអែល។

របាយការណ៍ខាងលើ បានឱ្យដឹងថា «ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយអង្គការក្រៅ រដ្ឋាភិបាលអ៊ីស្រាអែល Ir Amim ដែលបានពន្យល់ប្រាប់អ្នកការទូត អំពីផលវិបាកដ៏គួរឱ្យព្រួយបា រម្ភយ៉ាងខ្លាំងនៃផែនការពង្រីកការតាំងទីលំនៅនៅតំបន់ Givat Hamatos, Har Homa, E1 និង Qalandia/Atarot»

ក្នុងពេលបំពេញដំណើរទស្សនកិច្ចនេះ អ្នកការទូតខាងលើត្រូវបានដកស្រង់សម្តីដោយលើកឡើង ដែរថា «ការពង្រីកការតាំងទីលំនៅ គឺរំលោភបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ច ខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងការកសាងទំនុកចិត្តឡើងវិញរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយ បានបន្ថែមថា ប្រទេសរបស់ពួកគេ នឹងមិនទទួលស្គាល់ការផ្លាស់ប្តូរណាមួយចំពោះព្រំដែន មុនឆ្នាំ​១៩៦៧ នោះទេ រួមទាំងព្រំដែនដែលទាក់ទងនឹងទីក្រុង Jerusalem ផងដែរ»