(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៨១៦,១៣៣នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៨,៣១០នាក់ផងដែរ។
ប្រទេស ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ គឺ៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៣,៥៩៨នាក់ (ស្លាប់ ១៤៣,៧៤៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២៦,៨៥៣នាក់ (ស្លាប់ ៤៧,២៨៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៩១,៤៨៦នាក់ (ស្លាប់ ៣០,០៦៣នាក់)
* ថៃ ឆ្លងចំនួន ២,០៧១,០០៩នាក់ (ស្លាប់ ២០,៤៣៤នាក់)
* វៀតណាម ឆ្លងចំនួន ១,១០៤,៨៣៥នាក់ (ស្លាប់ ២៣,៩៥១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៨,៤៧១នាក់ (ស្លាប់ ១៩,០៣៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥២,១៨៨នាក់ (ស្លាប់ ៦៦២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៩០៤នាក់ (ស្លាប់ ២,៩០៥នាក់)
* ទ្បាវ ឆ្លងចំនួន ៦៣,១៥៩នាក់ (ស្លាប់ ១៣៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៦៣០នាក់ (ស្លាប់ ៩៦នាក់)៕