(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ពីការពិនិត្យ និងការស៊ើបអង្កេតបទល្មើស ក្នុងវិស័យបរធន បាលកិច្ច។
ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖
ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការទាក់ទងនឹងការពិនិត្យ និងការស៊ើបអង្កេតបទល្មើសដែលមានចែង ក្នុងច្បាប់ស្តីពីបរធនបាលកិច្ចមន្ត្រីអធិការកិច្ចបរធនបាលកិច្ច មានសិទ្ធិអំណាចធ្វើការឆែកឆេរ, ចាប់យកវត្ថុតាង, កោះហៅបុគ្គលពាក់ព័ន្ធ, និងបំពេញកិច្ចនីតិវិធីដទៃទៀត ដោយអនុវត្តស្របតាម បទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងករណីចាំបាច់ដែលត្រូវឃាត់ខ្លួនជនសង្ស័យ មន្ត្រីអធិការកិច្ចបរធនបាលកិច្ចត្រូវទទួលការ អនុញ្ញាតជាបឋមពីព្រះរាជអាជ្ញាទោះបីជាការអនុញ្ញាតដោយផ្ទាល់មាត់ក៏ដោយ។
រាល់ប្រតិបត្តិការរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច ក្នុងការពិនិត្យ, ស៊ើបអង្កេតបទល្មើស និង ការឃាត់ខ្លួន ជនសង្ស័យត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មន្ត្រីអធិការកិច្ចបរធន-បាលកិច្ច មានសិទ្ធិស្នើសុំជំនួយពីរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពប្រដាប់ អាវុធ ឬអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមបង្ក្រាបបទល្មើស ដែលមានចែងក្នុងច្បាប់ស្តីពីបរធនបាលកិច្ច។
នៅក្នុងដំណើរការអធិការកិច្ចបរធនបាល់កិច្ច ក្នុងករណីមានភស្តុតាងឬលទ្ធផលវិភាគផ្ទៀងផ្ទាត់ បញ្ជាក់ថាមានការធ្វើបរធនបាលកិច្ចដែលផ្ទុយពីការអះអាង នឹងការផ្តល់សិទ្ធិនៅក្នុងលិខិតបរធន បាលកិច្ចមន្ត្រីអធិការកិច្ចបរធនបាលកិច្ច មានសិទ្ធិចាត់វិធានការផ្អាកជាបណ្តោះអាសន្ន៕