មន្រ្តីជាន់ខ្ពស់សង្គមកិច្ច លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចូលរួមចំណែកប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្សយ៉ាងខ្លាំងក្លា គ្រប់រូបភាពរួមជាមួយដៃគូសហការ និងប្រជាពលរដ្ឋ


 (ភ្នំពេញ)៖ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា តំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាបញ្ហាសង្គម និងជាអំពើរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ដែលបាននិងកំពុងកើតមានស្ទើរតែគ្រប់ប្រទេសនៅលើសាកលលោកទាំងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។ វាជាបទឧក្រិដ្ឋដែលមនុស្សជាតិស្អប់ខ្ពើម និងមិនអាចអត់អោនឲ្យបានឡើយ ហើយបណ្តាប្រទេសលើសាកលលោក បាននឹងកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា។ ឯកឧត្តម បន្ត ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចូលរួមចំណែកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា គ្រប់រូបភាព រួមជាមួយដៃ គូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋ។

ការលើកឡើងរបស់ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ ទម្រង់ និងឧបសម្ព័ន្ធ ស្តីពីដំណើរការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិរត្តន៍ និងសមាហរណកម្មជន រងគ្រោះដោយអំពើជួញដូរមនុស្ស នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបន្ថែមថា ក្រសួងសង្គមកិច្ច ជាក្រសួងជំនាញបច្ចេក ទេស ដែលមានការចូលរួមពីកិច្ចសហការដៃគូសហការជាមួយដៃគូអភិវឌ្ឍន៍ និងមានការសម្រប សម្រូលពី អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើទម្រង់ និងឧប សម្ព័ន្ធ ស្តីពី ដំណើរការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិរត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ត្រៀមកិច្ចប្រជុំជាមួយភាគីថៃនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ គឺផ្អែកតាមការចង្អុលបង្ហាញនៅក្នុងដំណើរការគ្រប់គ្រងករណី នៃការនៃការធ្វើមាតុ ភូមិនិរត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ បង្ហាញពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលទាំង២ ក្នុងការរៀបចំឲ្យមានឯកសារនេះ ឡើងក្នុងគោលបំណងជួយដល់ជន រងគ្រោះ ដោយអំពើជួញដូរមនុស្ស។
ផ្តើមចេញពីបទពិសោធន៍នៃការផ្តល់សេវា សង្រ្គោះ ស្តារនីតិសម្បទា គ្រប់គ្រងករណីនៃការធ្វើមាតុ ភូមិនិវត្តន៍ និងសមាហរណកម្មជាច្រើនឆ្នាំកន្លងមក។
ប្រទេសកម្ពុជា ជាប្រទេសដែលបានបញ្ចូនប្រទេសគោដៅ និងជាប្រទេសឆ្លងកាត់នៃអំពោះជួញដូរ មនុស្ស មានកុមារ និងស្រ្តីជាច្រើន ជាពិសេស នៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តផ្សេងទៀតដែលជាប់ព្រំដែនជាមួយថៃ។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា ជឿជាក់ថា ការចូលរួមកិច្ចប្រជុំនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួម និងពិភាក្សាក្នុងកម្រិតបច្ចេកទេសសម្រាប់ទៅពិភាក្សាជាមួយថៃ ក្នុងនាមក្រសួង ជំនាញតំណាងឲ្យរាជរដ្ឋាភិបាលនិងត្រូវខិតខំធ្វើយ៉ាងណាឲ្យសម្រេចបាននូវឯកសារជាផ្លូវការដើម្បីគ្រប់គ្រងករណី នៃការនៃការធ្វើមាតុភូមិនិរត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរ មនុស្ស ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពទៅក្នុងក្រុមគ្រួសារ និងសហគមន៍ ដើម្បីទទួល បានសេវាសមស្រប និងទទួលបានសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធរបស់ពួកគាត់៕