ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ នៅទីក្រុងប៉ារីស

 (ប៉ារីស)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង។

មហាសន្និបាតអង្គការយូណេស្កូ រៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្តោតលើសមិទ្ធ ផលសំខាន់ៗ របស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

គួររំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅ ទីក្រុង ប៉ារីស ប្រទេសបារាំង។ ព្រះអង្គបានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះ សុខសុវត្ថិភាព នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៕