ក្រសួងសុខាភិបាល បន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩១នាក់, ជាសះស្បើយ១៧៥នាក់, ស្លាប់ចំនួន៦នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង)


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩១នាក់, អ្នកជំងឺចំនួន១៧៥នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៦១៣ នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៩០២នាក់, ស្លាប់សរុបចំនួន២,៧៩៤នាក់៕