ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១៦នាក់, ជាសះស្បើយ២៨៧នាក់, ស្លាប់ចំនួន៩នាក់ (៦នាក់អត់បានចាក់វ៉ាក់សាំង)


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១៦នាក់, អ្នកជំងឺចំនួន២៨៧នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់ (ក្នុងនោះ ៦នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,៨៨៨ នាក់, អ្នកជាសះស្បើយសរុបចំនួន១១៣,២៦៤នាក់, ស្លាប់សរុបចំនួន២,៧៤៣នាក់៕